តាមការបង្ហើបឲ្យដឹងពីអ្នកតំណាង Microsoft
នៅកម្ពុជាបានឲ្យដឹងថា Microsoft
កំពុងរៀបចំគម្រោងបង្កើតប្រព័ន្ធបកប្រែភាសាខ្មែរនៅលើ Microsoft
Translator Hub។ គម្រោងបង្កើតប្រព័ន្ធបកប្រែភាសាខ្មែររបស់
Microsoft បានកើតឡើង ស្របពេលដែល Google
បានដាក់ឲ្យដំណើរការសេវាបកប្រែ Google Translate
ជាភាសាខ្មែរនៅលើបណ្តាញអនឡាញ។

លោក Pily Wong បញ្ជាក់ប្រាប់អ្នកសារព័ត៌មានពីគម្រោងដាក់ឲ្យមានប្រព័ន្ធបកប្រែភាសាខ្មែរនៅលើ Microsoft Translator Hub





