តាមការបង្ហើបឲ្យដឹងពីអ្នកតំណាង Microsoft
នៅកម្ពុជាបានឲ្យដឹងថា Microsoft
កំពុងរៀបចំគម្រោងបង្កើតប្រព័ន្ធបកប្រែភាសាខ្មែរនៅលើ Microsoft
Translator Hub។ គម្រោងបង្កើតប្រព័ន្ធបកប្រែភាសាខ្មែររបស់
Microsoft បានកើតឡើង ស្របពេលដែល Google
បានដាក់ឲ្យដំណើរការសេវាបកប្រែ Google Translate
ជាភាសាខ្មែរនៅលើបណ្តាញអនឡាញ។
លោក Pily Wong អគ្គនាយកនិងជាអ្នកតំណាងក្រុមហ៊ុន Microsoft នៅកម្ពុជាបានឲ្យដឹងនាឱកាសចូលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកាលថ្មីៗនេះថា ក្រុមហ៊ុន Microsoft ពិតជាកំពុងរៀបចំគម្រោងបង្កើតប្រព័ន្ធបកប្រែភាសាខ្មែរពិតមែន សម្រាប់ដាក់នៅលើ Microsoft Translator Hub ខណៈនៅពេលនេះក្រុមហ៊ុនកំពុងស្វែងរកការសហការនិងការគាំទ្រពី ស្ថាប័នពាក់ព័ន្ធ មួយចំនួន ដើម្បីធ្វើឲ្យគម្រោងនេះអាចដំណើរការ និងទទួលបានជោគជ័យ។
លោកបន្តថា Microsoft Translator Hub មានលក្ខណៈពិសេសដែលអាចបកប្រែបានយ៉ាងត្រឹមត្រូវ និងច្បាស់លាស់ ដោយបច្ចុប្បន្នប្រព័ន្ធបកប្រែដោយស្វ័យប្រវត្តិ ដែលកំពុងដាក់ប្រើប្រាស់នៅក្នុង Microsoft Translator Hub មានជាង ១០០ ភាសាមកហើយ ហើយភាសាខ្មែរនឹងមានបញ្ចូលនៅក្នុងប្រព័ន្ធបកប្រែនេះបើសិន គម្រោងនេះដំណើរការបានជោគជ័យ។
យ៉ាងណា លោកមិនបានបញ្ជាក់លម្អិតថា គម្រោងនេះអាចដំណើរការ និងបញ្ចប់នៅពេលណានោះទេ។
បើសិនជាមានព័ត៌មានថ្មីៗលើគម្រោងនេះ Sabay នឹង Update ជូនប្រិយមិត្តជាបន្តបន្ទាប់នៅលើកក្រោយ។
សូមបន្តអាន៖ Microsoft ចេញលក់ Surface ដោយមិនផ្តោតលើទីផ្សារប្រកួតប្រជែង។
សូមបន្តអាន៖ Google កំពុងតែមើលកម្ពុជាក្នុងផ្លូវមិនធម្មតា។
សូមបន្តអាន៖ ក្រៅពីមេរោគធ្វើឲ្យកុំព្យូទ័រយឺត គាំង នៅមានមូលហេតុជាច្រើនទៀត។
អត្ថបទ៖ ប៊ុណ្ណារ៉ា

លោក Pily Wong បញ្ជាក់ប្រាប់អ្នកសារព័ត៌មានពីគម្រោងដាក់ឲ្យមានប្រព័ន្ធបកប្រែភាសាខ្មែរនៅលើ Microsoft Translator Hub
លោក Pily Wong អគ្គនាយកនិងជាអ្នកតំណាងក្រុមហ៊ុន Microsoft នៅកម្ពុជាបានឲ្យដឹងនាឱកាសចូលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកាលថ្មីៗនេះថា ក្រុមហ៊ុន Microsoft ពិតជាកំពុងរៀបចំគម្រោងបង្កើតប្រព័ន្ធបកប្រែភាសាខ្មែរពិតមែន សម្រាប់ដាក់នៅលើ Microsoft Translator Hub ខណៈនៅពេលនេះក្រុមហ៊ុនកំពុងស្វែងរកការសហការនិងការគាំទ្រពី ស្ថាប័នពាក់ព័ន្ធ មួយចំនួន ដើម្បីធ្វើឲ្យគម្រោងនេះអាចដំណើរការ និងទទួលបានជោគជ័យ។
លោកបន្តថា Microsoft Translator Hub មានលក្ខណៈពិសេសដែលអាចបកប្រែបានយ៉ាងត្រឹមត្រូវ និងច្បាស់លាស់ ដោយបច្ចុប្បន្នប្រព័ន្ធបកប្រែដោយស្វ័យប្រវត្តិ ដែលកំពុងដាក់ប្រើប្រាស់នៅក្នុង Microsoft Translator Hub មានជាង ១០០ ភាសាមកហើយ ហើយភាសាខ្មែរនឹងមានបញ្ចូលនៅក្នុងប្រព័ន្ធបកប្រែនេះបើសិន គម្រោងនេះដំណើរការបានជោគជ័យ។
យ៉ាងណា លោកមិនបានបញ្ជាក់លម្អិតថា គម្រោងនេះអាចដំណើរការ និងបញ្ចប់នៅពេលណានោះទេ។
បើសិនជាមានព័ត៌មានថ្មីៗលើគម្រោងនេះ Sabay នឹង Update ជូនប្រិយមិត្តជាបន្តបន្ទាប់នៅលើកក្រោយ។
សូមបន្តអាន៖ Microsoft ចេញលក់ Surface ដោយមិនផ្តោតលើទីផ្សារប្រកួតប្រជែង។
សូមបន្តអាន៖ Google កំពុងតែមើលកម្ពុជាក្នុងផ្លូវមិនធម្មតា។
សូមបន្តអាន៖ ក្រៅពីមេរោគធ្វើឲ្យកុំព្យូទ័រយឺត គាំង នៅមានមូលហេតុជាច្រើនទៀត។
ផ្សាយក្នុងផ្នែក ព័ត៌មានបច្ចេកវិទ្យា ដោយ dy.bunnara កាលពី 152 days ago
អត្ថបទ៖ ប៊ុណ្ណារ៉ា






0 comments:
Post a Comment