សឹង្ហបុរី ៖ ឡានក្រុងមួយ ត្រូវក្រុមសារព័ត៌មានរាយការណ៍អោយដឹងថា បានឆាប់ឆេះយ៉ាង
សន្ធោសន្ធៅ ដោយមិនដឹងមូលហេតុ កាលពីរាត្រីយប់មិញ នៅតាមបណ្តោយផ្លូវមួយកន្លែង
ក្នុងប្រទេសសឹង្ហបុរី នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន
បរទេស អាស៊ីវ័ន ។

យ៉ាងណាមិញ បើយោងតាមសម្តីសាក្សី ដែលបានឃើញហេតុការណ៍មួយនេះ បានអោយ
ដឹងថា ដើមឡើយគេឃើញមានផ្សែងខ្មួរខ្មាញ់ ហុយចេញពីផ្នែកខាងមុខ ខណៈពេលដែល
បន្តិចក្រោយមក ក៏បានឆាបឆេះផ្នែកខាងមុខ និងរាលដាល ពេញតួឡានតែម្តង។
លើសពីនេះ ប្រភពសារព័ត៌មានដដែល បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា ករណីមួយ
នេះ បានកើតឡើងកាលពីយប់មិញនេះ វេលាម៉ោង ប្រមាណជាង ១១ និង ២០ នាទីរំលង
អធ្រាត្រ។ ដោយឡែក មិនទាន់មានប្រភពច្បាស់ការណ៍ណាមួយ បញ្ជាក់អោយដឹងថាតើ
អ្នកបើករថយន្តក្រុងរូបនោះ របួសឬក៏យ៉ាងណានោះទេ ខណៈពេលដែលការតាមដាន
ស៊ើបអង្កេតនៅតែបន្តមាន ដើម្បីរកមូលហេតុពិតនៃការឆាបឆេះ៕ 03:09 PM 28.06.2013

ដោយ ៖ រិទ្ធី
ប្រភព ៖ អាស៊ីវ័ន
ប្រភព ៖ អាស៊ីវ័ន