បើតាមពត៌មានដឹងថា ខ្សែប្រយុទ្ធវ័យ២០ឆ្នាំ Luis Alberto នឹងធ្វើតេស្តពិនិត្យសុខភាពនៅ Liverpool ថ្ងៃសុក្រនេះ បន្ទាប់ពីក្លិប Sevilla ព្រមទទួលសំណើទិញតម្លៃ៦,៨លានផោន ហើយសមាជិកជម្រើសជាតិយុវជនរបស់អេស្ប៉ាញរូបនេះនឹង
ចុះកិច្ចសន្យានៅ Anfield រយៈពេល៤ឆ្នាំ បន្ទាប់ពីពិនិត្យសុខភាពរួចរាល់។
ចុះកិច្ចសន្យានៅ Anfield រយៈពេល៤ឆ្នាំ បន្ទាប់ពីពិនិត្យសុខភាពរួចរាល់។

នៅក្នុងនោះតាមពិតទៅ Sevilla មិនចង់លក់យុវជនរបស់ខ្លួនម្នាក់នេះប៉ុន្មានទេ ប៉ុន្តែដោយសារមានបញ្ហាហិរញ្ញវត្ថុ ទើប
ក្លឹបបង្ខំចិត្តលក់ Alberto បន្ទាប់ពីឲ្យ Barcelona ខ្ចីជើងយកទៅលេងក្នុងឈុតបម្រុង Barcelona B ក្នុងរដូវកាល
២០១២-១៣។
យ៉ាងណាមិញ នេះជាសមាជិកថ្មីទី៣ហើយសម្រាប់អ្នកចាត់ការ Brendan Rodgers បន្ទាប់ពីការមកដល់របស់ខ្សែប្រយុទ្ធ Iago Aspasពីក្លឹប Celta Vigo របស់អេស្ប៉ាញដូចគ្នា និងខ្សែការពារ Kolo Toure ពី Man City។
គួរបញ្ជាក់ថា Alberto ធ្លាប់បង្ហាញខ្លួនឲ្យឈុត U21 អេស្ប៉ាញបានម្ដងក្នុងឆ្នាំ២០១៣ និងលេងឲ្យឈុត Barcelona B
បាន៣៨ប្រកួត ទាត់បញ្ចូលទីបាន១១គ្រាប់ ចំណែកឯនៅ Sevilla វិញ អតីតសមាជិក U18 និង U19 អេស្ប៉ាញដដែលនេះ
រកគ្រាប់បាល់ឲ្យឈុត B បាន២៥គ្រាប់ក្នុង៧៧ប្រកួតពីឆ្នាំ២០០៩ដល់២០១២ និងមានឱកាសចូលលេងក្នុងឈុតធំបាន៧លើកផងដែរ ៕ Jun-21-2013






0 comments:
Post a Comment