អ្វីជា E-commerce ?
ឥទ្ធិពលនៃសកលភាវូបនីយកម្ម និងវឌ្ឍនភាពនៃបច្ចេកវិទ្យាបានធ្វើអោយផលិតកម្មទំនិញ និងសេវាកាន់តែមានសន្ទុះ និងផ្តល់នូវភាពពេញចិត្តកាន់តែខ្លាំងដល់អតិថិជន។ ក្នុងនោះដែរ បណ្តូរកម្មទំនិញឆ្លងប្រទេសកាន់តែមានភាពងាយស្រូលឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយសារ ការរីកចំរើននៃបច្ចែកវិទ្យា មធ្យោបាយដោះដូរទំនិញជាច្រើនត្រូវបានប្រើប្រាស់។ បច្ចុប្បន្ននេះការប្រើប្រាស់អ៊ីនធើណេតជាមធ្យោបាយក្នុងការផ្សាយពាណិជ្ជកម្ម និងលក់ផលិតផលមានការពេញនិយមជាខ្លាំងពីសំណាក់អង្គភាពអាជីវកម្មនានា ។ ក្នុងចំណោម នោះពាណិជ្ជកម្មអេឡិត្រូនិច្ច ឬ E-Commerce ជាមធ្យោបាយថ្មីមួយដែលទាក់ទាញចំណាប់ អារម្មណ៏របស់អតិថិជនយ៉ាងខ្លាំង ។នៅក្នុងវិស័យជំនួញ E-commerce គឺជាប្រតិបត្តិការជំនួញ Online ដែលមានលក្ខណៈ ពិសេសភ្ជាប់ទៅនឹងប្រព័ន្ធ Computer នៃអាជីវករម្ចាស់ជំនួញ និងអ្នកទិញ។ តាមរយៈ ប្រតិបត្តិការ ប្រព័ន្ធអេឡិចត្រូនិចបានបញ្ចូលនូវការផ្ទេរភាពជាម្ចាស់កម្មសិទ្ធិ ឫសិទ្ធិក្នុងការប្រើ ប្រាស់ផលិតផល ឫសេវាកម្មណាមួយពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ មនុស្សភាគច្រើន ពេញនិយមជាមួយនឹងជំនួញតាមប្រព័ន្ធអេឡិចត្រូនិចប្រភេទBusiness-to-consumer (B2C)។ និយាយជារួម E-commerce គឺជាការទិញ និងលក់ផលិតផល និងសេវាកម្មរវាងម្ចាស់ជំនួញ និងអ្នកប្រើប្រាស់តាមប្រព័ន្ធអ៊ីនធើណែត។
ចំណាត់ថ្នាក់នៃ E-Commerce
- B2B (Business-to-Business): នេះជាប្រភេទសំដៅលើក្រុមហ៊ុនដែលធ្វើជំនួញជាមួយគ្នា មានដូចជាក្រុមហ៊ុនផលិតកម្មលក់ផលិតផលដល់អ្នកបែងចែកលក់បន្ត ឫអ្នកលក់ដុំលក់ បន្តរទៅដល់អ្នកលក់រាយ។ ចំពោះតំលៃអាស្រ័យលើបរិមាណនៃការបញ្ជាទិញហើយជា
- B2C (Business-to-Consumer): សំដៅលើជំនួញដែលលក់ផលិតផល ឫសេវាកម្មជា សាធារណៈទៅដល់អ្នកប្រើប្រាស់តាមប្រព័ន្ធអ៊ីនធើណែត ដោយក្នុងនោះគេបានបញ្ចូលនូវ
- C2B (Consumer-to-Business): អ្នកប្រើប្រាស់ផលិតផល ឫសេវាកម្ម អាចបង្ហាញគំរោង របស់ខ្លួនតាមអ៊ីនធើណែត ដើម្បីស្វែងរកក្រុមហ៊ុនណាមួយមកធ្វើជាម្ចាស់ផ្គត់ផ្គង់គំរោង របស់ខ្លួន។ តាមការធ្វើបែបនេះអ្នកអាចនឹងឃើញក្រុមហ៊ុនមួយចំនួននឹងបង្ហាញខ្លួនក្នុងការ អោយអ្នកជ្រើសរើសសំរាប់គំរោងរបស់អ្នក។ បញ្ជាក់: រាល់ទាំងគំរោងសុទ្ធតែបង្ហាញពី គំរោងថវិការចំណាយរបស់គំរោងរបស់អ្នក។
- B2G (Business-to-Government): ជាទូទៅសំដៅលើពាណិជ្ជកម្មរវាងក្រុមហ៊ុន និងផ្នែក សាធារណះជន។ វាសំដៅទៅលើការប្រើប្រាស់នៃប្រព័ន្ធអ៊ីនធើណែត ជូនដល់ជាសាធារណៈ ដំណើរការដែលមានច្បាប់ត្រឹមត្រូវ និងដំណើរប្រតិបត្តិការផ្សេងៗទៀតដែល មានរដ្ឋាភិបាលដឹងឮ។ ប្រភេទនៃ E-commerce មួយនេះមានលក្ខណៈពិសេសពីរយ៉ាងគឺ: ទី១ ផ្នែកសាធារណះចេះសន្មត់ទុកជាមុនលើក្បួនដឹកនាំ ផ្លូវនៅក្នុងការបង្កើតពាណិជ្ជកម្ម និងទី២ វាត្រូវបានសន្មត់ជាមុនថាផ្នែកសាធារណៈ មានសេចក្តីត្រូវការដ៏ធំបំផុតសំរាប់ធ្វើ អោយប្រព័ន្ធនៃការផ្គត់ផ្គង់កាន់តែមានប្រសិទ្ធ ភាព។
- C2C (Consumer-to-Consumer): តាមរយៈ E-commerce ប្រភេទនេះ បុគ្គលម្នាក់ៗអាច ទិញ ឬលក់ឡៃឡុងនូវរបស់ដែលខ្លួនមាន Online យ៉ាងងាយស្រួល។ មាន Website ជា ច្រើនដែលអ្នកអាចផ្សព្វផ្សាយរបស់អ្វីដែលអ្នកចង់លក់ ឬក៍ចង់មើលរបស់អ្វីដែលអ្នកចង់ ទិញដែរ។ ជាឧទាហរណ៍ សុំសាកល្បងសេវាកម្មការលក់ និងទិញទំនិញឡៃឡុងរបស់ វិបសាយ http://www.eBay.com រឺ www.khmer24.com






0 comments:
Post a Comment