Sunday, June 23, 2013

ក្រពើមួយក្បាលវៀរឡើង គោកដោយក្តីស្រេកឃ្លាន របស់អ្នកដើរកម្សាន្ត

យោងតាមប្រភពព័ត៌មានពីគេហទំព័រ metro.co.uk បានឲ្យដឹងថា គ្រួសារមួយបានរៀបចំ អាហារ
របស់ពួកគេ ដើម្បីបរិភោគក្បែរមាត់ទន្លេជាការ សម្រាកកំសាន្តលេងនៅទីនោះក្នុងតំបន់
Homes
tead នៅរដ្ឋផ្លរីដា។ ខណៈពេលដែលអង្គុយលេងក្បែរនោះ បុរសម្នាក់បាននិយាយថា ស្រាប់តែខ្លួន
បានឃើញសត្វក្រពើមួយក្បាល កំពុងប្រឹងវៀរឡើងគោក ប្រ៉បមាត់ទឹកសំលឹង មករកអាហាររបស់
គាត់ ធ្វើឲ្យគាត់ភ័យជាខ្លាំង និងប្រាប់ប្រពន្ធកូនឲ្យប្រុង ប្រយ័ត្ន។

Photo by LookingTODAY

បុរសនោះនិយាយថា បើតាមគាត់ស្មាន ប្រហែលជាក្រពើនេះគិតថា អាហារដែលគាត់យក មកញ៉ាំ
កំសាន្តនេះ គឺជាអាហារដែលគេទុកឲ្យវាមិនខាន។ គាត់បានបោះអាហារឲ្យក្រពើស៊ី ដើម្បីឲ្យវាត្រ
លប់ចូលទឹកវិញ និងបាននិយាយ ថា នេះជាបទពិសោធន៍មួយមិនគួរភ្លេចទេ ព្រមទាំងប្រកាសឲ្យ
មនុស្សឯទៀត ត្រូវចេះប្រយ័ត្ននៅពេល ដែលពួកគេរៀបចំទៅកម្សាន្ត នៅកន្លែងណាមួយក្រែងមាន
សត្វសាហាវមករំខាន និងអាចបង្កគ្រោះថ្នាក់ជាយថាហេតុ៕
07:06 PM 23.06.2013

ប្រភព៖ ដើមអំពិល

0 comments:

Post a Comment